គ្រូបង្វឹកអ៊ីតាលីថាស្តាយដែល Lewandowski មិនបានលេងនៅ Serie A

73

គ្រូបង្វឹកអ៊ីតាលីលោក Roberto Mancini ជឿជាក់ថាកីឡាករប៉ូឡូញ Robert Lewandowski ជាខ្សែប្រយុទ្ធឆ្នើមម្នាក់នៅក្នុងពិភពលោក ប៉ុន្តែគួរឲ្យសោកស្តាយដែលរូបគេមិនបានលេងនៅក្នុងក្របខ័ណ្ឌ Serie A ។

អ៊ីតាលី នឹងត្រូវប្រកួតទល់នឹងប៉ូឡូញនៅយប់ថ្ងៃអាទិត្យនេះក្នុងពូល A ពានរង្វាន់ Nations League ។

Lewandowski រកបាន ៥៥ គ្រាប់គ្រប់ការប្រកួតក្នុងរដូវកាល ២០១៩-២០ ដោយជួយ Bayern Munich ឈ្នះ Bundesliga , DFB-Pokal និង Champions League ហើយគ្រប់គ្នាយល់ឃើញថាគាត់រូបគេនិងអាចឈ្នះ Ballon d’Or នៅឆ្នាំនេះបើពានរង្វាន់មិនត្រូវបានលុបចោល ។

ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំនៅតែបន្តទម្រង់លេងដ៏ល្អក្នុងរដូវកាលថ្មីនេះ ដោយរកបាន ៥ គ្រាប់សម្រាប់ ៣ ប្រកួតក្នុងលីគឲ្យក្រុមម្ចាស់ជើងឯក Bayern ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនជំនួបរវាងក្រុមជម្រើសជាតិទាំងពីរ លោក Mancini បាននិយាយថា “Lewandowski គឺជាខ្សែប្រយុទ្ធម្នាក់ដ៏ឆ្នើមបំផុតនៅលើពិភពលោកហើយគាត់លេងបានល្អអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គាត់ជាមូលដ្ឋានគ្រឹះសំរាប់ប៉ូឡូញ ទោះបីពួកគេក៏មានកីឡាករឆ្នើមៗ ផ្សេងទៀតក៏ដោយ “។

ប្រភព៖ Goal