គ្រូបង្វឹក​ទាំង ៧​រូប ​ដែល​អាចប្រជែងតំណែងអ្នក​ចាត់ការ​​នៅ Arsenal

194

កាលពីថ្ងៃទី ២៩ខែវិច្ឆិកា កន្លងមកនេះ Arsenal បានប្រកាសចែកផ្លូវគ្រូបង្វឹកលោក Unai Emery ហើយបច្ចុប្បន្នក្លឹបកំពុងត្រូវបានដឹកនាំពីសំណាក់គ្រូបង្វឹក​បណ្តោះលោក Freddie Ljungberg។

នៅពេល Emery ត្រូវបានដើរចេញពី Arsenal ក៏មាន​សំណួរជាច្រើន បានចោទសួរថា តើអ្នក​ណានឹងក្លាយជាគ្រូបង្វឹកបន្ទាប់របស់ក្រុមកាំភ្លើងធំ? ខាងក្រោមនេះជាគ្រូបង្វឹកទាំង ១០រូប ដែល​ជាបេក្ខភាពលេចធ្លោ ក្នុងការមកទទួលតំណែងជាគ្រូបង្វឹកនៅកីឡដ្ឋាន Emirates នេះ។

១. លោក Nuno Espirito Santo បច្ចុប្បន្ន ជាគ្រូបង្វឹក​របស់ Wolverhamton Wanderer

២. លោក Freddie Ljungberg ដែលបច្ចុប្បន្ន ជាគ្រូបង្វឹកស្តីទីរបស់ Arsenal។ បើ​គាត់អាចបញ្ចេញ​សមត្ថភាពល្អ គាត់ក៏អាចក្លាយជាគ្រូបង្វឹក​ពេញសិទ្ធ ដូចគ្រូ Man Utd លោក Ole Gunnar Solskjaer ដែលចាប់ផ្តើម​ពីគ្រូបង្វឹកបណ្តោះអាសន្ន​ដែរ។

៣. លោក Mikel Arteta ជំនួយ​ការគ្រូបង្វឹក​របស់​លោក Pep Guardiola និងជាអតីតកីឡាកររបស់ Arsenal។

Manchester City manager Pep Guardiola and assistant Mikel Arteta

៤. លោក Mauricio Pochettino អតីតគ្រូបង្វឹក​ក្លឹប Tottenham ដែលបច្ចុប្បន្ន​មិន​មានក្លឹប​ណាដឹកនាំ បន្ទាប់ពីរងការបណ្តេញចេញ។

Tottenham boss Mauricio Pochettino

៥. លោក Rafael Benitez អតីតគ្រូបង្វឹកនៅ Premier League និង Serie A ដែលបច្ចុប្បន្ន​កំពុងដឹកនាំ​ក្លឹបនៅប្រទេសចិន។​

៦. លោក Massimiliano Allegri អតីតគ្រូបង្វឹក Juventus និងបច្ចុប្បន្ន​ពុំទាន់ទៅដឹកនាំ​ក្លឹប​ណាមួយនៅឡើយទេ បន្ទាប់ពីសុំ​ចាកចេញពី Serie A មក។

៧. លោក Patrick Vieira អតីតកីឡាករ Arsenal ដ៏អស្ចារ្យ​ម្នាក់ និង​បច្ចុប្បន្នជាគ្រូបង្វឹក​របស់ក្លឹប Nice នៅប្រទេសបារាំង។