គ្រូ U-19 វៀតណាម​៖ ពួកអឺរ៉ុបគេមិនចាប់អារម្មណ៍ទេ ទោះបីដាក់នាមឲ្យកីឡាករមកពីអាស៊ីថាជា Messi ក៏ដោយ

4313

លោក Philippe Troussier គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ១៩ ឆ្នាំរបស់វៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា សហគមន៍អ៊ឺរ៉ុបក្នុងវិស័យបាល់ទាត់គឺមានការរើសអើងចំពោះកីឡាករអាស៊ី។

ក្រុមភាគច្រើននៅអឺរ៉ុប ពេញចិត្តកីឡាករមកពីទ្វីបអាហ្រ្វិក ឬអាមេរិកខាងត្បូងខាងផ្នែកកាយសម្បទាជាង ខុសគ្នាជាមួយកីឡាករអាស៊ី ទោះបីជាមានសក្តានុពលដែលគេប្រដូចទៅនិង Messi ក៏ដោយ ក៏ជនជាតិអឺរ៉ុបនឹងមិនយកចិត្តទុកដាក់លើបញ្ហានេះទេ ហើយកីឡាកររឹតតែទទួលការពេញចិត្តតិចតួចពីមិត្តរួមក្រុមរបស់ពួកគេផងដែរ។

លោកបានធ្វើអត្ថាធិប្បាយបែបនេះ ដោយចង់សំដៅលើខ្សែការពារវ័យក្មេងរបស់វៀតណាម Doan Van Hau ដែលត្រូវបានក្លឹបហូឡង់ SC Heerenveen ខ្ចីជើងហើយបានផ្តល់ឱកាសឱ្យលេងបានតែ ៤ នាទីប៉ុណ្ណោះជាមួយក្រុមបាល់ទាត់ធំ ក្នុងកុងត្រាខ្ចីជើងមួយឆ្នាំ។

Philippe បានពន្យល់ថា Van Hau កំពុងតែប្រឈមមុខនឹងស្ថានភាពដូចដែលរៀបរាប់ខាងលើ។ លោកបន្តថា “ អំពី Van Hau ខ្ញុំគិតថាសហគមន៍បាល់ទាត់ហូឡង់នៅតែមានអាកប្បកិរិយារើសអើងខ្ពស់ចំពោះកីឡាករអាស៊ីដូចជាវៀតណាមជាដើម។

មិនត្រឹម​តែប៉ុណ្ណោះ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុនក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ១៩៩៨ បានរំលឹកផងដែរថា រឿងដដែលនេះបានកើតឡើងចំពោះកីឡាករជប៉ុននាពេលកន្លងមក ទោះបីជាក្រុមជម្រើសជាតិមួយនេះតែងតែជាប់ទៅលេងនៅបាល់ទាត់ពិភពលោកជាប្រចាំយ៉ាងណាក៏នៅអឺរ៉ុបតែងតែសម្រេចច្រើនសារផងដែរមុននិងចង់យកពួកគេ។