ចចេស​មែន! លីគ​បាល់​ទាត់​មួយ​​ មិនព្រម​ផ្អាក ឲ្យអ្នកគាំទ្រចូលហ៊ោឡើងកក្រើកស្តាត

837

បេឡារុស ជា​ប្រទេសតែ​មួយ​គត់ ក្នុង​តំបន់​អឺរ៉ុប​ដែល​នៅ​បន្ត​សកម្មភាព​បាល់ទាត់លីគ ដោយ​មិន​ផ្អាកនោះទេ ថែម​ទាំង​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ ចូល​ក្នុង​ទីលាន​ហ៊ោ​បាន​ដូច​ធម្មតា។ ខណៈ​ប្រទេស​ចុង​ៗ​ក្រោយ​ដូច​ជា រុស្ស៊ី និង​ទួរគី​ បាន​ផ្អាក​អស់​ហើយ។

បើ​មើល​ទៅលើ​​ស្ថានភាព​ក្នុង​ ប្រទេស​តំបន់​អឺរ៉ុប​មួយ​នេះ កើត​មាន​ករណី​ឆ្លងចំនួន ៣០៤ នាក់ ឯអ្នកស្លាប់កើន​ដល់​ចំនួន ៤ នាក់ និងមាន​អ្នក​ជាសះស្បើយចំនួន ៥៣ នាក់ (ត្រឹមថ្ងៃទី ៣ ខែមេសា ២០២០) ខណៈ​ដែល កាល​ពី​ថ្ងៃ​សៅរ៍កន្លង​ទៅ​ កើត​មាន​ករណី​ឆ្លង ១០០ នាក់​ប៉ុណ្ណោះ។ យ៉ាងណា ចំនួន​​នៃ​ការ​ឆ្លងកើន​ឡើង​នេះ​ អាច​មកពី​ប្រភព​ផ្សេង​។

លីគ​ប្រទេស​នេះមិន​ខ្លាច​នឹ​ង​កូវីដ១៩ នោះ​ទេ ព្រម​ទាំង​បើក​ឲ្យ​អ្នក​គាំទ្រចូល​មើល​និង​​​ហ៊ោ​តាម​ចិត្ត ដែល​មាន​ចំនួន ៣០០០​ នាក់​​ក្នុង​ជំនួប​​ Minsk derby រវាង Dinamo Minsk ទល់នឹង FC Minsk បញ្ចប់​ទៅ​លទ្ធផល​ ២-៣៕