ចប់បាត់! PSG និងអវត្តមានតារាឆ្នើម ២ រូបពេលប៉ះ Real នៅ UCL ថៃ្ងពុធ

259

ក្រុមយក្សរបស់បារាំង Paris Saint-Germain កំពុងជួបបញ្ហាខ្លាំង ខណៈ​កីឡាករ២រូបគឺ Kylian Mbappe និង Neymar នឹងអវត្តមាននៅ​ក្នុងជំនួបដែលពួកគេត្រូវប៉ះក្រុមអធិរាជស Real Madrid ក្នុងពានរង្វាន់ Champions League វគ្គចែកពូលនារាត្រីថៃ្ងពុធ ចូលថៃ្ងព្រហស្បតិ៍នេះ។​

កីឡាករជម្រើសជាតិប្រេស៊ីលរូបនេះ បានរងពិន័យ៣ប្រកួតក្នុងពានរង្វាន់នេះ កាលពីរដូវកាលមុន ក្រោយពីបញ្ចេញនូវពាក្យសម្ដីមួយចំនួនមិនសមរម្យក្នុងបណ្ដាញសង្គម ក្រោយពីក្រុមខ្លួនបរាជ័យរបស់ក្រុម Manchester United ក្នុងវគ្គ១៦ក្រុមចុងក្រោយ។

ដោយឡែក Mbappe កំពុងរងរបួសសាច់ដុំ ក្រោយពេលលេងទល់នឹងក្រុម Toulouse។

យ៉ាងណាក្ដី រូបគេបានចូលហ្វឹកហាត់វិញហើយកាលពីសប្ដាហ៍មុន ប៉ុន្ដែកីឡាករជម្រើសជាតិបារាំងនេះ ត្រូវបានគេរំពឹងថានឹងអវត្ដមានក្នុងជំនួបទល់នឹងក្រុមយក្សអេស្ប៉ាញនេះ៕

ប្រភព៖ Marca