ក្របខ័ណ្ឌបាល់ទាត់ V-League របស់វៀតណាម បានសម្រេចពន្យារពេលប្រកួតជាលើកទី ២ របស់ខ្លួន ដោយសាររកឃើញ ២ ករណីបន្ថែមនៃជំងឺកូវីដ-១៩។
ការពន្យាពេលនេះយោងតាមកិច្ចព្រមព្រៀងគ្នាពីម្សិលមិញរវាង គណកម្មការគ្រប់គ្រង V-League និងសហព័ន្ធកីឡាករបាល់ទាត់វៀតណាម VFF ដែលសម្រេចត្រូវផ្អាកក្របខណ្ឌបាល់ទាត់ចំនួន ២ មាន V-League 1 និង V-League 2។
ការរំពឹងពេលវេលាត្រលប់មកវិញនោះ អាស្រ័យមានការជូនដំណឹងពីអាជ្ញាធរ។ នេះជាលើកទី ២ ហើយដែលលីគប្រទេសមួយនេះត្រូវពន្យាពេល។ កន្លងមកនៅក្នុងខែមីនា ការប្រកួតត្រូវផ្អាកហើយត្រូវសម្រាកជិត ១ ខែកន្លះ។