ចាញ់យប់មិញ! កីឡាករ City មួយរូប សារភាពថាជាកំហុសរបស់ខ្លួន

3773

ក្រោយពីរបូត ៣ ពិន្ទុទៅឲ្យក្រុមម្ចាស់ផ្ទះ Wolves នាជំនួប Premier League សប្តាហ៍ទី ១៩ យប់មិញនេះ ខ្សែការពារស្លាបឆ្វេងរបស់ក្រុម Manchester City កីឡាករ Benjamin Mendy បានសារភាពទទួលស្គាល់ថា ជាកំហុសរបស់ខ្លួន។

Image result for wolverhampton vs manchester city

ក្រុម Man City បានធ្វើការនាំមុខ ២-០ មុនទៅហើយ ទោះសល់គ្នា ១០ នាក់ក្រោយអ្នកចាំទី Ederson បានកាតក្រហមបណ្តេញចេញ តែត្រូវក្រុម Wolves វាយបកយកឈ្នះ ៣-២ វិញ ដែលធ្វើឲ្យម្ចាស់ជើងឯក PL ឆ្នាំចាស់មួយនេះ ស្ទើតែអស់ឪកាសប្រជែងពានជាមួយ Liverpool។

Image result for wolverhampton vs manchester city

ថ្លែងនៅលើបណ្តាញសង្គម Mendy ថា“ បើយើងលេងល្អនិយាយអ្វីក៏សម ប៉ុន្តែយើងពិបាកប្រឈមមុខជាមួយអ្នកគាំទ្រ វាជាកំហុសដ៏ធំមួយរបស់ខ្ញុំក្នុងនាមជាខ្សែការពារ”។ ក្រុមលោក Pep Guardiola នឹងទទួលភ្ញៀវ Sheffield United នៅថ្ងៃអាទិត្យនេះ នាប្រកួតបន្ទាប់។