ចិត្តធំ! វៀតណាម កំពុងពិភាក្សាសុំម្ចាស់ពាន World Cup បារាំងប្រកួតមិត្តភាព

169

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងកីឡារបស់វៀតណាមលោក Nguyen Ngoc Thien បានពិភាក្សាជាមួយឯកអគ្គរដ្ឋទូតបារាំង Nicolas Warnery លើផែនការរៀបចំការប្រកួតមិត្តភាពកីឡាបាល់ទាត់រវាងប្រទេសវៀតណាម និងបារាំង។

c04ebd5f29fe1ace230074c288b4e4e4

គោលបំណងធំរបស់ប្រទេសទាំងពីរ គឺចង់ពង្រឹងទំនាក់ទំនងការទូតជាមួយគ្នា តាមរយៈវិស័យកីឡា។

ជាសំណើរវៀតណាម ចង់ឲ្យមានការនាំយកកីឡាករចាស់ឆ្នើមៗមួយចំនួនពីអតីតកាលដូចជា Michel Platini, Fabien Barthez, Jean Pierre Papin, Marcel Desailly និង Nicolas Anelka ជាដើម ដើម្បីមកកាន់ទីលានវាលស្មៅក្នុងប្រទេសរបស់ខ្លួន។

Vietnam football team, coach appointed ambassadors for anti-plastic waste  campaign - VnExpress International
ក្រុមជម្រើសជាតិវៀតណាម

បើយោងតាមប្រភពពីសារព័ត៌មាន BongdaPlus បានបន្ថែមឲ្យដឹងថាលោក Nicolas Warnery ក៏មិនបានបដិសេធពីលទ្ធភាព នៃការនាំក្រុមជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 បារាំង មកកាន់ប្រទេសអាស៊ានមួយនេះដែរ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ។

How France Really Won the World Cup - The Aspen Institute
ក្រុមជម្រើសជាតិបារាំង

ក្រុមជម្រើសជាតិវៀតណាម បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី ៩៤ ក្នុងតារាង FIFA Ranking ពិភពលោក និងកំពុងបង្ហាញថ្វីជើងយ៉ាងល្អក្នុងវគ្គជម្រុះតំបន់អាស៊ី FIFA World Cup ឆ្នាំ ២០២២។