ចេញហើយ! ចាប់ឆ្នោត FA Cup វគ្គ ៨ ក្រុមចុងក្រោយ​

2646

​ក្រុម​ការពារ​តំណែង​ជើងឯក​ Manchester City នឹង​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ Newcastle United នៅ​វគ្គ ៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ FA Cup បន្ទាប់ពី​ការ​ចាប់​ឆ្នោត​យប់មិញ​។​ ​

Arsenal ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់ FA Cup ចំនួន ១៣ ​លើក​នោះ​នឹង​ទៅ​ទឹកដី​ Sheffield United ខណៈ​ដែល Chelsea ដែល​ឈ្នះ​លើក​ចុង​ក្រោយ​​នៅ​ឆ្នាំ ២០១៨ នោះ​ត្រូវ​ទៅ​ទឹកដី Leicester City​

​​Norwich នឹង​ទទួល Manchester United រឺ Derby County ដែល​នឹង​ជួប​គ្នា​រាត្រី​នេះ​។​ ​ការប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​ថ្ងៃ​ទី ​២១ និង ២២ មីនា​។ Norwich បាន​ឈាន​ដល់​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ​ជា​លើក​ទី​១ ចាប់​តាំង​ពី​រដូវ​កាល ១៩៩១៩២ ក្រោយបំបាក់ Tottenham ២ ​ដោយបាល់​ប៉េ​ណា​ល់​ទី​បន្ទាប់ពី​លទ្ធផល​ស្មើ ១១៕