ចេញហើយ! បញ្ជីឈ្មោះ​ហ្វឹកហាត់ត្រៀមជម្រុះ World Cup 2022

329

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បានបញ្ចេញ​បញ្ជីឈ្មោះកីឡាករបឋមប្រមូលផ្តុំហ្វឹកហាត់ត្រៀមចូលរួមការប្រកួត FIFA World Cup Qatar 2022
វគ្គជម្រុះ Preliminary Joint Qualification Round 2។​

ក្នុងនោះដែរ គេសង្កេត​ឃើញអវត្តមាន​កីឡាករឆ្នើម២រូប គឺ ចាន់ វឌ្ឍនាកា របស់ក្លឹបបឹងកេត និងប្រាក់ មុន្នីឧត្តម របស់ក្លឹបព្រះខ័នរាជស្វាយរៀង។​

គួរបញ្ជាក់ថា កម្ពុជានិងត្រូវទទួលស្វាគមន៍​ក្រុមហុងកុង នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខវេលាម៉ោង៖ ៦:៣០ ល្ងាច នាពហុកីឡដ្ឋានជាតិ ដែលមានការផ្សាយផ្ទាល់ដោយទូរទស្សន៍ BTV។​