ចំជាស៊យមែន! Neymar ត្រូវខាតអស់ ៣លានអឺរ៉ូត្រឹមតែមួយសប្តាហ៍ ក្រោមមូលហេតុមួយ

270

យោងតាមកាសែត UOL Esporte បានអះអាងថាតារាឆ្នើមប្រេស៊ីល Neymar បានបាត់បង់ប្រាក់រង្វាន់ទំហំធំមួយដែល PSG បានសន្យាដោយសារតែរូបគេមិនត្រូវបានជ្រើសជាបេក្ខភាពទាំង ១០ រូបក្នុង The Best FIFA Men’ Player។

Neymar បានចាកចេញពី Barcelona ដើម្បីគេចចេញពីសម្ពាធកីឡាករ Messi មកចូលរួមជាមួយ PSG ដោយបំណងចង់ក្លាយជាកីឡាករល្អបំផុតមួយលើលោកតាមរយៈការឈ្នះពាន FIFA Best Men’s Player ឬ Ballon d’Or ជាដើម។ ហើយគឺថា ២ ឆ្នាំក្រោយដែលរូបគេចាកចេញហាក់ដូចជាផ្ទុយស្រលះពីការគិត។

នៅឆ្នាំនេះតារាតម្លៃខ្លួនថ្លៃរូបនេះ មិនបានស្ថិតក្នុងបញ្ជីឈ្មោះអ្នកដែលត្រូវបានជ្រើសជាកីឡាករល្អទាំង ១០រូបដែលផ្តល់ដោយ FIFA ជាហេតុបណ្តាលឱ្យមានផលប៉ះពាល់ផ្ទាល់លើកិច្ចសន្យារូបគេផ្ទាល់។

យោងតាម ​​UOL Esporte បានអោយដឹងថា Neymar នឹងមិនបានគិតទឹកប្រាក់បន្ថែមចំនួន ៣ លានអឺរ៉ូទៀតក៏ដោយសារតែរូបគេមិនត្រូវបានជ្រើសជាកីឡាករល្អទាំង ១០​រូបខាងលើ។ លក្ខខណ្ឌ​កិច្ចសន្យារបស់គាត់ជាមួយ PSG ត្រូវបានគេរាយការណ៍ថាមានឃ្លាជាក់លាក់មួយដែលមានន័យថាគាត់នឹងត្រូវគិតថ្លៃ ៣ លានអឺរ៉ូសម្រាប់រាល់ឆ្នាំប្រសិនបើគេត្រូវបានជ្រើសជាបេក្ខភាព ១០រូបក្នុងបញ្ជី FIFA Best Men’s Player។

ប្រភព៖ Besoccer