ច្បាស់ហើយ! ខ្សែការពារកម្ពស់ ១.៩២ ម៉ែត្រ ឈានដល់កិច្ចព្រមព្រៀងផ្លាស់មក Buriram United ខែក្រោយ

326

គ្រូបង្វឹកក្រុមលីគទី ២ ក្រូអាត Cibalia លោក Petar Tomić បានចេញមកបញ្ជាក់តាមបទសម្ភាសន៍មួយថា កូនក្រុមរបស់លោក គឺខ្សែការពារ Renato Kelić និងផ្លាស់ទៅប្រទេសថៃ ដើម្បីចូលរួមជាមួយក្លឹប Buriram United ក្នុងខែមិថុនាខាងមុននេះហើយ។

Related image

លោកថា៖ “Renato Kelić បានឈានដល់កិច្ចព្រមព្រៀងមួយដោយគ្មានតម្លៃខ្លួន។ ហើយនិងត្រូវធ្វើតេស្តសុខភាពពេលទៅដល់ប្រទេសថៃ ដើម្បីត្រៀមបន្តយុទ្ធនាការរដូវកាលជាមួយក្រុមជើងឯកលីគគំពូលថៃ ៧ សម័យ។

កីឡាករវ័យ ២៩ ឆ្នាំសញ្ជាតិក្រូអាតខាងលើ គឺជាខ្សែការពារម្នាក់ដែលមានកម្ពស់ខ្ពស់រហូតទៅដល់ ១.៩២ ម៉ែត្រ។ រូបគេមានបទពិសោធន៍ជាមួយក្លឹបជាច្រើននៅអឺរ៉ុប និងធ្លាប់ជាប់ជម្រើសជាតិក្រូអាតអាយុក្រោម ១៦ រហូតដល់ ២១ ឆ្នាំ។