ច្រឹង ពលរដ្ឋ ផ្ទេរ​ចូល​វិសាខា​ដើម្បី​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​

419

ទី​បំផុត​ខ្សែបម្រើ ច្រឹង ពលរដ្ឋ បាន​ផ្ទេរ​ចូល​ក្លឹប​វិសាខា​ជា​ផ្លូវការ​ហើយ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លឹប នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២០ ក៏ដូចជា​ដើម្បី​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​​កន្លងមក​ផង​ដែរ។

​តាមរយៈ​សេចក្ដីប្រកាស​នេះ ច្រឹង ពលរដ្ឋ បាន​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ ដែល​ត្រូវ​បាន​វិសាខា​នាំ​ចូល​មក​ពង្រឹង​ក្រុម​ត្រៀម​រដូវ​កាល​ថ្មី​ខាងមុខ ហើយ​អតីត​ម្ចាស់​ពាន​កីឡាករ​ល្អ​ប្រចាំ ​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០១៧ រូប​នេះ ក៏​នឹង​ក្លាយ​ជា​អាវុធ​ដ៏​មុត​ស្រួលដើម្បី​ជួយ​វិសាខា ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន រដូវ​កាល​ឆ្នាំ​២០២០ នេះ​ដែរ។​

គួរ​បញ្ជាក់​ថា មុន​ចូលរួម​ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ហ្គ្រេ​ន​ភ្នំពេញ ច្រឹង ពលរដ្ឋ ធ្លាប់​បាន​ចំ​ណាយ​ពេល ៥​ឆ្នាំ​ជាមួយ​ក្លឹប​ក្រសួងការពារជាតិ ហើយ​កីឡាករ​វ័យ ២២​ឆ្នាំ​រូប​នេះ ធ្លាប់​បាន​សាង​កេរ្តិ៍​ល្បី​ល្បាញ​ខ្លាំង​អំឡុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ តាមរយៈ​ការ​ដណ្ដើម​បាន​សមិទ្ធផល​ល្អ​ៗ​មួយ​ចំនួន​ជូន​ក្លឹប និង​ក្រុម​ជម្រើស​ជាតិ​ជាដើម៕