ខ្សែការពារ Virgil van Dijk និងខ្សែប្រយុទ្ធ Eden Hazard របស់ក្រុម Real Madrid ត្រូវបានក្រុមហ៊ុនផលិតហ្គេម EA Sports ជ្រើសរើសជារូបតាំងនៅលើគម្រប FIFA 20 ដែលនឹងត្រូវចេញលក់នៅថ្ងៃទី ២៧ ខែកញ្ញាខាងមុខនេះ។
រាល់គម្រប ៧ ជំនាន់មុនៗ មានតែកីឡាករ Lionel Messi និង Cristiano Ronaldo ប៉ុណ្ណោះដែលតែងតែមានវត្តមានជាប្រចាំ។ ចំណែក Marco Reus ធ្លាប់មានវត្តមានម្តងនៅលើគម្រប FIFA 17។
Hazard បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “EA Sports FIFA គឺជាហ្គេមបាល់ទាត់ដ៏ធំបំផុតនៅលើលោក ហើយខ្ញុំបានលេងវាអស់ជាច្រើនឆ្នាំមកហើយទល់ជាមួយនឹងបងប្អូនរបស់ខ្ញុំ។ “ខ្ញុំមានសំណាងណាស់ដែលបានស្ថិតនៅលើគម្រប FIFA 20 ” ។
ប៉ុន្តែ Hazard មិនមែនជាមនុស្សតែម្នាក់ទេដែលមានរូបនៅលើផ្នែកខាងមុខនៃហ្គេមជំនាន់ថ្មីនេះ។ រួមមានខ្សែការពារដែលជួយហង្សក្រហម Liverpool លើកពាន UEFA Champions League កីឡាករ Virgil van Dijk មួយរូបទៀត។
Van Dijk ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា “វាគឺជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំដែលមានវត្តមាននៅលើគម្របរបស់ FIFA 20” ។
ប្រភព៖ ESPN