ជប៉ុន ណាត់ក្រុមមកពីទ្វីបអាហ្រ្វិក ២ ទាត់មិត្តភាពខែក្រោយ

80

សមាគមបាល់ទាត់ជប៉ុន (JFA) បានបញ្ជាក់ថាក្រុមជម្រើសជាតិនឹងត្រូវជួបក្រុមចំនួន ២ មកពីទ្វីបអាហ្រ្វិកគឺ ក្រុមជម្រើសជាតិកាមេរូន និងកូតឌីវ័រ ក្នុងការប្រកួតមិត្តភាពដែលនឹងត្រូវធ្វើឡើងនៅប្រទេសហូឡង់នៅខែក្រោយ។

Ivory Coast

ការប្រកួតមិត្តភាពត្រូវធ្វើឡើងនៅក្រៅប្រទេសជប៉ុនដោយសារជំងឺ COVID-19 ខណៈស្ថានភាពរាតត្បាតនៅតែស្ថិតក្នុងកម្រិតមិនប្រាកដប្រជា ។

លើសពីនេះ ដើម្បីធានាថាក្រុមស្ថិតក្នុងស្ថានភាពល្អបំផុតមុនការប្រកួតជម្រុះពានរង្វាន់អាស៊ី ។ JFA យល់ថាចាំបាច់ត្រូវឆ្លងកាត់ការប្រកួតមិត្តភាពចំនួន ២ ដើម្បីកុំឲ្យ កីឡាករបាត់បង់កម្លាំង ដែលអាចធ្វើឲ្យប៉ះពាល់ដល់ឱកាសរបស់ក្រុមក្នុងការឈានទៅប្រកួតជុំទី ៣ ។

Cameroon National Team » Squad Friendlies 2020
ក្រុមជម្រើសជាតិកាមេរូន

ការប្រកួតទាំងពីរនេះនឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានរបស់ក្លឹប FC Utrecht ដែលប្រកួតទល់កាមេរូននឹងធ្វើឡើងនៅថ្ងៃទី ៩ ខែតុលា ខណៈកូតឌីវ័រនឹងធ្វើឡើងនៅថ្ងៃទី ១៣ ខែតុលា។

African Football: Where does it stand? - EssentiallySports
ក្រុមជម្រើសជាតិកូតឌីវ័រ

គ្រូបង្វឹកក្រុមសាម៉ូរ៉ៃខៀវលោក Hajime Moriyasu មិនទាន់ចុះបញ្ជីកីឡាករដែលត្រូវនាំចូលឡើយ ហើយលោករំពឹងថានឹងចាប់ផ្តើមហៅកីឡាករនាពេលខាងមុខនេះ។

Moriyasu satisfied by durable Japan | Football | News | Asian Qualifiers  2022

ក្នុងពូល F ជម្រុះ World Cup 2022 បច្ចុប្បន្នជប៉ុនឈរនៅចំណាត់ថ្នាក់លេខ ១ ដោយមាន ១២ ពិន្ទុនាំមុខក្រុមលេខ ២ កៀហ្ស៊ីស៊ីស្ថាន។