ជាការសន្យា! Mourinho ប៉ាវបាយ Reguilon អស់ ៥០០ ផោនក្រោយបិទ Man City មិនឲ្យតដៃបានកាលពីសប្តាហ៍មុន

365

គ្រូបង្វឹក Spurs លោក Jose Mourinho បានប៉ាវបាយខ្សែការពារ Reguilon អស់ប្រមាណជា ៥០០ ផោនបន្ទាប់ពីជ័យជម្នះលើក្រុម Manchester City ២-០ កាលពីសប្ដាហ៍មុន ។

អ្នកចាត់ការរូបនេះថាគាត់មិនបានភ្លេចពាក្យសន្យាទេ ចំពោះ Reguilon ដែលខិតខំរួមចំណែកបិទខ្សែប្រយុទ្ធ Riyad Mahrez ក៏ដូចជាក្រុមមេឃខៀវទាំងមូលមិនឲ្យតដៃបានសូម្បីមួយគ្រាប់ ។

២ គ្រាប់របស់ Spur រកបានដោយ Heung-Min Son នាទី ៥’ និង Giovani Lo Celso នាទី ៦៥’ ។

បច្ចុប្បន្ន ក្រុមមាន់ខ្នាយមាសកំពុងកាន់កាប់តំណែងកំពូលតារាង Premier League មាន ២០ ពិន្ទុក្រោយឆ្លងកាត់ ៩ ប្រកួត ។