ជាប់លេង El Clasico កីឡាករ Barça ម្នាក់​ត្រូវចោរលួចគាស់​ផ្ទះ

223

ផ្ទះរបស់ខ្សែការពារ Barcelona កីឡាករ​សញ្ជាតិ​ព័រទុយហ្កាល់ Nelson Semedo ត្រូវបានចោរលួចគាស់ ខណៈដែលរូបគេកំពុងជាប់ភារកិច្ចត្រៀមប្រកួត El Clasico កាលពីថ្ងៃពុធយប់មិញ។

យោងតាមសារព័ត៌មាន Cadena SER បានរាយការណ៍បញ្ជាក់ពីហេតុការណ៍នេះកើតឡើងនៅម៉ោង ២:១៥ នាទីរសៀល ស្របពេល Semedo កំពុងសម្រាកស្រង់ស្រូបអាហារថ្ងៃត្រង់ជាមួយមិត្តរួមក្រុមនៅសណ្ឋាគារ។

គួរបញ្ជាក់ថា Semedo បានក្លាយជាកីឡាករ​ម្នាក់ ​ក្នុងចំណោមកីឡាករមួយចំនួនមាន Thomas, Casemiro, Alvaro Morata និង គ្រូបង្វឹក Zinedine Zidane ដែលត្រូវបានចោរលួចគាស់ផ្ទះ៕