ជាពីរបួសភ្លាម CR7 រួមចំណែកជួយ Juve យកឈ្នះ SPAL 2-0 (វីដេអូ)

326

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានវិលត្រឡប់ពីរបួសវិញ ដោយការរកគ្រាប់បាល់បានមួយគ្រាប់ ខណៈ Juventus រក្សាកំណត់ត្រាមិនស្គាល់ចាញ់ក្នុងរដូវកាលនេះ បន្ទាប់ពីយកឈ្នះក្រុម SPAL ២-០ ក្នុងក្របខណ្ឌ Seria A សប្តាហ៍ទី ៦។

Image result for juventus 2-0 spal

ខ្សែបម្រើ Miralem Pjanic ស៊ុតគ្រាប់ទី ១ ឲ្យក្រុមម្ចាស់ផ្ទះ Juventus មុនតង់ទី ១ បានបញ្ចប់នៅនាទី ៤៥’ ចំណែក CR7 ស៊ុតគ្រាប់ទី ២ នៅនាទី​ ៧៨’។​ 

ស្របពេលជាមួយគ្នានេះអ្នកចាំទីចាស់វស្សា Gianluigi Buffon វ័យ ៤១ ឆ្នាំ គឺជាការបង្ហាញខ្លួនលើកទី ៩០៣ ប្រកួតរបស់រូបលោកដែលជាកំណត់ត្រាច្រើនបំផុតមួយ លើសអតីតខ្សែការពារក្រុម AC Milan, Paolo Maldini។

Related image

ដោយឡែក Inter Milan របស់គ្រូបង្វឹក Antonio Conte ឯណោះវិញបានវិលត្រឡប់មកឈរនៅលើកំពូលតារាងវិញ ក្រោយទទួលបានជ័យជម្នះ ៣-១ នៅទឹកដី Sampdoria ផងដែរកាលពីយប់មិញនេះ។

វីដេអូហាយឡាយ

ប្រភព៖ BBC