ជាសះស្បើយពីកូរ៉ូណាវិញ Zlatan ស៊ុត ២ គ្រាប់ឲ្យ AC Milan ឈ្នះ Inter ក្នុងជំនួប Derby

134

ក្រោយជាសះស្បើយពី Covid-19 ខ្សែប្រយុទ្ធ Zlatan Ibrahimovic អាចលេងវិញបាន ដោយរកបាន ២ គ្រាប់ជួយ AC Milan យកឈ្នះ Inter ២-១ ក្នុងក្របខ័ណ្ឌ Serie A ។

Hasil Pertandingan Inter Milan vs AC Milan: 1-2 - Bola.net

ខ្សែប្រយុទ្ធស៊ុយអែតវ័យ ៣៩ ឆ្នាំរូបនេះ ប្រើពេលចន្លោះតែ ៣ នាទីប៉ុណ្ណោះរកបាន ២ គ្រាប់ដោយគ្រាប់ទី ១ កើតឡើងនៅនាទី ១៣’ តាមរយៈប៉េណាល់ទី និងគ្រាប់ទី ២ រកបាននៅនាទី ១៦’ ។

Romelu Lukaku រកបាន ១ គ្រាប់ឲ្យ Inter វិញនៅនាទី ២៩’ ។ បច្ចុប្បន្ន AC Milan កំពុងឈរកំពូលតារាងមាន ១២ ពិន្ទុពេញពី ៤ ប្រកួតដោយមិនទាន់ស្គាល់ចាញ់ ។

Inter Mediolan - AC Milan 1-2 w 4. kolejce Serie A - Sport w INTERIA.PL

ក្នុងការប្រកួតនេះ អ្នកគាំទ្រប្រមាណ ១ ០០០ នាក់ត្រូវបានអនុញ្ញាតឲ្យចូលក្នុងកីឡដ្ឋាន San Siro ផងដែរ ។

វីដេអូហាយឡាយ