ជួយ Chiangrai លើកពានលីគកំពូលភ្លាម កីឡាករថៃមួយរូប ត្រូវក្លិបនៅ J1. League ចាប់អារម្មណ៍

268

ខ្សែបម្រើប្រយុទ្ធថៃ Sivakorn Tiatrakul កំពុងតែត្រូវបានចាប់អារម្មណ៍ពីសំណាក់ក្លិប FC Tokyo របស់លីគកំពូលជប៉ុន ក្រោយរូបគេបានជួយឲ្យក្រុម Chiangrai United ឈ្នះពានលីគកំពូលថៃ Thai League 1 នៅរដូវកាលនេះ។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានដើរតួយ៉ាងសំខាន់សម្រាប់ក្រុមជម្រើសជាតិថៃ ដែលដឹកនាំដោយគ្រូបង្វឹកជប៉ុន Akira Nishino ក្នុងព្រឹត្តិការណ៍ FIFA World Cup Qualifiers ២០២២ ក៏ដូចជាជួយឲ្យ Chiangrai ទទួលជោគជ័យក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប ដែលបានលើកពានលីគកំពូលរដូវកាល ២០១៩ នេះ។

Image may contain: 11 people, stadium and outdoor

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ ថាអតីតកីឡាករ Muangthong United រូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្របខណ្ឌ J1 League ដែលនិងចូលរួមជាមួយក្រុម FC Tokyo ដែលបច្ចុប្បន្នស្ថិតនៅលេខរៀងទី ២ ក្នុងតារាងលីគកំពូលជប៉ុន។ ហើយភ្នាក់ងាររបស់ Sivakorn ក៏បានបង្ហើបអោយដឹងដែរថា FC Tokyo ចាប់អារម្មណ៏ក្នុងការនាំយករូបគេទៅចូលរួមនៅខែមករាឆ្នាំក្រោយ។

Image may contain: 1 person, standing and outdoor

គួររំលឹកថាកីឡាករថៃបច្ចុប្បន្នដែលលេងក្នុង J1. League មានដូចជា Chanathip Songkrasin, Theerathon Bunmathan និង Thitipan Puangchan។

រូបភាព៖ Chiangrai United