ជើងចាស់សាម៉ូរ៉ៃខៀវមួយរូប ផ្លាស់ទៅលេងនៅក្រុមលីគទី ២ ម៉ាឡេស៊ី Kelantan United

98

អតីតខ្សែបម្រើរបស់ក្លឹប Kashima Antlers និងក្រុមជម្រើសជាតិជប៉ុន កីឡាករ Masashi Motoyama បានយល់ព្រមចូលរួមជាមួយក្រុមលីគទី ២ ម៉ាឡេស៊ី Kelantan United ក្នុងរដូវកាលឆ្នាំ ២០២១ នេះបើតាមសារព័ត៌មានជប៉ុន NHK ចុះផ្សាយ ។

Masashi Motoyama ធ្លាប់បានលេងឲ្យ Kashima Antlers អស់រយៈពេល ១៨ ឆ្នាំដោយបង្ហាញខ្លួនបាន ៣៦៥ ប្រកួត និងរកបាន ៣៨ គ្រាប់ មុនពេលផ្លាស់ទៅចូលរួមជាមួយក្រុមលីគទី ២ Giravanz Kitakyushu ក្នុងរដូវកាល ២០១៧ ។ លោកធ្លាប់ជាសមាជិក្រុមជម្រើសជាតិសាម៉ូរ៉ៃខៀវជប៉ុនក្នុងឆ្នាំ ២០០០ ដល់ ២០០៦ ។

បច្ចុប្បន្ននេះ Masashi Motoyama មានវ័យ ៤១ ឆ្នាំហើយ លោកត្រូវបានគេរំពឹងថានឹងអាចលេងក្នុងនាមជាអ្នកចែករំលែកបទពិសោធន៍ជាមួយក្លឹប Kelantan United ។

ប្រសិនបើកិច្ចព្រមព្រៀងផ្ទេររួចរាល់ Masashi Motoyama នឹងក្លាយជាមនុស្សជនជាតិជប៉ុនទី ៣ ដែលបានចូលរួមជាមួយ Kelantan United បន្ទាប់ពីគ្រូបង្វឹកលោក Akira Higashiyama និងខ្សែការពារ Yuki Tanigawa។