ជើងឯក Thai League Cup ២០១៩ PT Prachuap ចុះហត្ថលេខាជាមួយ ខ្សែការពារឆ្នើមសឹង្ហបុរី

555

កីឡាករសឹង្ហបុរី Baihakki Khaizan បានចុះហត្ថលេខាជាមួយក្លឹបជើងឯក Thai League Cup ២០១៩ PT Prachuap ដើម្បីត្រៀមលីគកំពូលថៃរដូវកាលថ្មី ២០២០។

ខ្សែការពារចាស់វស្សាវ័យ ៣៥ ឆ្នាំរូបនេះ មានបទពិសោធន៍លេងបានច្រើនក្លឹបក្នុងតំបន់អាស៊ាន ហើយផ្លាស់មកថៃដំបូងជាមួយក្លឹប Muangthong United ក្នុងឆ្នាំ ២០១៨ ហើយត្រូវបានក្លឹប Udon Thani ខ្ចីជើងមុនផ្លាស់មក Trat FC រដូវកាល ២០១៩ ក្រោយមកទើបចូលរួមជាមួយ PT Prachuap។

Image result for Baihakki Khaizan

Baihakki បង្ហាញខ្លួន ១៣៥ ប្រកួតឲ្យក្រុមជម្រើសជាតិសិង្ហបុរី និងរកបាន ៤ គ្រាប់។ ទន្ទឹមនឹងនេះ PT Prachuap ក៏បានចុះហត្ថលេខាជាមួយកីឡាករកូរ៉េខាងត្បូង Yoo Jun-Soo ផងដែរពីក្លឹប Pohang Steelers កីឡាករវ័យ ៣១ ឆ្នាំរូបនេះ លេងក្នុងតំណែងជាខ្សែបម្រើការពារ។