ជំនួបក្រុមរួមទីក្រុង Manchester United បានយកឈ្នះលើក្រុម Manchester City ដោយលទ្ធផល ២-០ ក្នុងសប្តាហ៍ទី ២៩ កាលពីថ្ងៃអាទិត្យ ដែលជាការឈ្នះទាំងពីរជើងក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ។
ខ្សែប្រយុទ្ធ Anthony Martial ជាអ្នករកបានគ្រាប់បាល់ទី ១ តាំងពីនាទី ៣០ រហូតដល់ចុងម៉ោងនាទី ៩០ ទើបខ្សែបម្រើ Scott McTominay រកបានគ្រាប់ទី ២ ឲ្យក្រុមរហស្សនាមបិសាចក្រហម។
នេះជាការមិនស្គាល់ចាញ់ ១០ ប្រកួតជាប់របស់ United ផងដែរគ្រប់កម្មវិធី។ ខណៈលទ្ធផលនេះ បានធ្វើឲ្យ United ឃ្លាតតែ ៣ ពិន្ទុប៉ុណ្ណោះពីតំណែង Top 4 របស់តោខៀវ Chelsea ។
វីដេអូហាយឡាយ