ញាក់សាច់! ថៃ គ្រោងកោះហៅយុវជនរបស់ខ្លួន លេងនៅអាឡឺម៉ង់ ៣ រូបចូលក្រុមជម្រើសជាតិ U-19

1371

សហព័ន្ធកីឡាបាល់ទាត់ថៃ គ្រោងនឹងកោះហៅខ្សែប្រយុទ្ធរបស់ក្លឹបយុវជន Bayern Munich កីឡាករ Marcel Sieghart ដើម្បីលេងឲ្យក្រុមជម្រើសជាតិអាយុក្រោម ១៩ ឆ្នាំរបស់ខ្លួន។

Related image

យោងតាមសារព័ត៌មាន SMM Sport បានឲ្យដឹងថា Marcel Sieghart មានវ័យ ១៨ ឆ្នាំមានដើមកំណើតថៃ ជាយុវជនថ្នាលរបស់ក្លឹបយក្សអាឡឺម៉ង់ Bayern Munich បច្ចុប្បន្នរូបគេត្រូវបានដាក់ឲ្យក្លឹប Unterhaching ខ្ចីជើង។ Marcel Sieghart ក៏មានបងប្រុសម្នាក់ផងដែរ គឺខ្សែបម្រើ Alexander Sieghart ដែលកំពុងលេងឲ្យក្លឹប Bangkok United ក្នុងលីគកំពូលថៃ
ក្រៅពីនេះ សហព័ន្ធបាល់ទាត់ថៃ ក៏កំពុងសម្លឹងមើលទេពកោសល្យលើយុវជនបងប្អូនបង្កើត ២ នាក់ផ្សេងទៀតដែលកំពុងលេងនៅប្រទេសអាឡឺម៉ង់ផងដែរគឺ Krisana Phumarin និង Jirapat Phumarin ដែល Krisana ជាអ្នកចាំទីយុវជនរបស់ក្លឹប Hoffenheim និង Jirapat ជាខ្សែប្រយុទ្ធយុវជនរបស់ក្លឹប FSV Frankfurt ។
Empty