ញាក់សាច់! បើដឹងប្រាក់ឈ្នួល Theerathon ក្នុង ១ ឆ្នាំប្រសិនបើយល់ព្រមផ្លាស់មក Shanghai Shenhua

788

យោងតាមប្រភពក្រៅផ្លូវការមួយ បានឲ្យដឹងថាក្លឹបលីគកំពូលចិន Shanghai Shenhua កំពុងតាមប្រមាញ់ខ្សែការពារស្លាបថៃ Theerathon Bunmathan ដែលនិងធានាផ្តល់ប្រាក់ឈ្នួលដ៏ច្រើនសម្បើម ពោលគឺ ៣០ លានបាត ឫ ៩៩ មុឺនដុល្លារក្នុង ១ ឆ្នាំ ។

New Aum Theerathon Bunmathan video series to inspire Thai football fans

កីឡាកររបស់ក្រុមជម្រើសជាតិថៃរូបនេះ នៅសល់កិច្ចសន្យាតែ ១ ឆ្នាំទៀតប៉ុណ្ណោះជាមួយក្រុមជប៉ុន Yokohama F. Marinos ។

ហើយប្រសិនបើ Yokohama F. Marinos យល់ព្រមដោះលែងខ្សែការពារវ័យ ៣០ ឆ្នាំទៅកាន់ក្លឹប Chinese Super League ខាងលើអំឡុងពេលជាប់កុងត្រានេះ ក្លឹបជប៉ុនក៏ទទួលបានតម្លៃផ្ទេរដ៏ខ្ពស់ផងដែរ ។

AFC Champions League | AFC

យ៉ាងណាមិញ ការសម្រេចចិត្តនេះក៏ត្រូវពឹងផ្អែកលើ Theerathon ផងដែរ ដរាបណារូបគេនៅមិនទាន់បដិសេដបន្តកិច្ចសន្យាថ្មីជាមួយ Yokohama។