ដឹងថ្ងៃ Minamino ត្រូវលេងប្រកួតដំបូងឲ្យ Liverpool ហើយ

1304

ខ្សែបម្រើជប៉ុនដែល Liverpool ទើបចុះហត្ថលេខាទិញយកពី Salzburg កីឡាករ​ Takumi Minamino នឹងត្រូវបង្ហាញខ្លួនក្នុងប្រកួតដំបូងទល់ជាមួយក្រុម Everton នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការ Jurgen Klopp។

ការប្រកួតបន្ទាប់ដែល Liverpool ត្រូវប៉ះ Sheffield United នៅ Premier League នាថ្ងៃព្រហស្បតិ៍យប់នេះ កីឡាករវ័យ ២៤ឆ្នាំ ពុំត្រូវបានក្រុមហង្សក្រហមដាក់ឲ្យលេងទេ តែនឹងផ្តល់ឪកាសនៅជំនួប FA Cup ជុំទី ៣ រវាងក្រុមរួមតំបន់ Merseyside Derby ជាមួយគូប្រជែង Everton នៅថ្ងៃទី ៥ ខែមករាខាងមុខ។

Klopp បានប្រាប់តាមរយៈសន្និសីទកាសែតថា៖ “គាត់នឹងលេងទល់ជាមួយគូរប្រជែង Everton តែមិនត្រូវបានអនុញ្ញាតឲ្យលេងជាមួយ Sheffield United ទេ“។