ដេកមិនលក់ បក់មិនល្ហើយ! អ្នកគាំទ្រកូរ៉េម្នាក់ ហោះទៅសួរ CR7 ដល់ស៊ុយអែត

359

អ្នកគាំទ្រជនជាតិកូរ៉េម្នាក់បានពាំនាំការមិនអស់ចិត្ត ហោះទៅសួរតារាឆ្នើមក្រុមសេះបង្កង់ Juventus, Cristiano Ronaldo ដល់ប្រទេសស៊ុយអែតអំពីគ្រាដែលកីឡាកររូបនេះអង្គុយនៅកៅអីបម្រុងមិនបានចូលលេងមិត្តភាពដែល Juventus ប្រកួតទល់ជាមួយក្រុម K-League All Star នាទីក្រុងសេអ៊ូលកន្លងមក។

Why didn't you play? Korean fan flies to Sweden to harangue Ronaldo

នៅក្នុងឃ្លីបរយៈពេល ១១នាទីដែលត្រូវបានបង្ហោះនៅលើ Youtube មានចំនួនអ្នកចូលទស្សនាជិត ៣លានដងអ្នកគាំទ្រម្នាក់នេះឈ្មោះ Kwak Ji-hyuk បានចូលសំដៅទៅជិតខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់នៅឯសណ្ឋាគារមួយនៅរដ្ឋធានី Stockholm ហើយបាននិយាយជាភាសាអង់គ្លេសថា “ហេតុអ្វីបានជាអ្នកមិនចូលលេងកាលនៅកូរ៉េ?” តែត្រូវបានត្រឹមតែអើពើពីសំណាក់ CR7។ មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្ររូបនេះ និងបន្តទៅសួរដល់ប្រទេសអ៊ីតាលីទៀតប្រសិនបើខ្សែប្រយុទ្ធរូបនេះនៅតែមិនឆ្លើយ។

Cristiano Ronaldo

គួររំលឹកថា ប្រធានបទជុំវិញការមិនបង្ហាញមុខរបស់ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំបានធ្វើឱ្យមានការស្តីបន្ទោសមួយដោយ K-League បានចោទប្រកាន់ក្រុម Juventus ពីបទ«បោកបញ្ឆោត» តែត្រូវបានបដិសេធដោយក្លិបអ៊ីតាលីមួយនេះ។ ហើយរឿងរ៉ាវនេះក៏មានការស៊ើបអង្កេតពីប៉ូលីសកូរ៉េខាងត្បូងផងដែរ អំពីគំនិតបោកប្រាស់អ្នកគាំទ្ររបស់សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង រួមជាមួយក្លឹប Juventus។

ទស្សនាវីដេអូ៖