ក្រសួងសុខាភិបាលកម្ពុជា បានអនុញ្ញាតឲ្យអ្នកគាំទ្រចំនួន ១០% នៃកៅអីកីឡដ្ឋានសរុបនីមួយៗ អាចចូលទស្សនាការប្រកួតពានរង្វាន់សម្ដេចតជោ ហ៊ុន សែន និង លីគកំពូលកម្ពុជា ។
យ៉ាងណាក្ដី វិធានការនានាដូចមានចែងក្នុងលិខិតប្រកាសរបស់ក្រសួងសុខាភិបាល ត្រូវតែអនុវត្តឲ្យបានមុឺងមាត់ដើម្បីទប់ស្កាត់កូវីត-១៩ ។
គួររំលឹកថា អ្នកគាំទ្របាល់ទាត់មិនបានចូលរួមទស្សនាតាំងពីលីគចាប់ផ្ដើមឡើងវិញនាដើមខែកក្កដា បន្ទាប់ពីផ្អាកសកម្មភាពប្រកួតនាខែមីនា៕
អត្ថបទ៖ CNCC