តកុងត្រាថ្មី ៣ ឆ្នាំជាមួយ Arsenal, មួយម៉ោង Aubameyang រកបានជាង ២ ពាន់ដុល្លារ

100

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានចុះកុងត្រាថ្មីរយៈពេល ៣ ឆ្នាំជាមួយក្រុមកាំភ្លើងធំ Arsenal ហើយក្លាយជាកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងក្រុម ។

កិច្ចព្រមព្រៀងថ្មីនេះ កីឡាករសញ្ជាតិកាបុងវ័យ ៣១ ឆ្នាំនឹងទទួលបានប្រមាណជាជាង ៣៥ មុឺនផោនក្នុង ១ សប្តាហ៍ ខណៈដែលតម្លៃពលកម្មចាស់បានត្រឹមតែ ២៥ មុឺនផោនក្នុង ១ សប្ដាហ៍តែប៉ុណ្ណោះ ។

តួរលេខប្រាក់ឈ្នួលថ្មីដែល ១ ម៉ោងអាចរកបានជាង ២ ពាន់ដុល្លារនេះ គឺលើសតម្លៃប្រាក់ឈ្នួលរបស់មិត្តរួមក្រុម Ozil ដែលទទួលបាន ៣៥ មុឺនផោនគត់ បន្ទាប់ពីបន្តកុងត្រាជាមួយក្រុមកាំភ្លើងធំកាលពីខែមករាឆ្នាំ ២០១៨ ។