តាមពិតក្លឹបអង់គ្លេសមួយនេះទៅវិញទេដែលបម្រុងទិញ Ronaldo ចូលមកមុនគេ

1837

ដើមឡើយក្រុម Liverpool ឯណោះទេដែលខិតជិតទិញបានកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងតំលៃត្រឹមតែ ៤ លានផោនក្នុងឆ្នាំ ២០០៣ តែចុងក្រោយបានទៅលើ Manchester United ។

លោក Sir Alex Ferguson បានចាប់អារម្មណ៍លើសមត្ថភាពរបស់យុវជនព័រទុយហ្កាល់រូបនេះយ៉ាងខ្លាំងអំឡុងពេលនោះ ពេលដែលរូបគេបង្ហាញសមត្ថភាពដ៏អស្ចារ្យក្នុងការប្រកួតមិត្តភាពឲ្យ Sporting Lisbon ទល់នឹងក្រុមបិសាចក្រហម ។

Man United បានចំណាយប្រហែល ១២,២ លានផោនដោយប្រជែងទៅនឹងការចង់បានពីគូរប្រជែងផ្សេងទៀតមាន Arsenal, Barcelona និង Juventus ។

ជំនួយការក្លឹបហង្សក្រហមលោក Phil Philpspson បានទម្លាយរឿងរ៉ាវប្រាប់សារព័ត៌មាន The Athletic ថា “ខ្ញុំបានទៅទស្សនាការប្រកួតរវាង Sporting ទល់នឹង Porto ហើយបានទៅញ៉ាំអាហារពេលល្ងាចជាមួយភ្នាក់ងារលោក Tony Henry ដើម្បីពិភាក្សាអំពីការចុះហត្ថលេខាជាមួយ Ronaldo”

លោក Phil Philpspson បន្តថា “ ខ្ញុំនៅតែចាំពាក្យរបស់ Tony Henry លោកថា Ronaldo មានតម្លៃត្រឹមតែ ៤ លានផោនប៉ុណ្ណោះ សម្រាប់កុងត្រាគឺរយៈពេល ៤ ឆ្នាំដោយ ១ ឆ្នាំគាត់ស៊ីថ្លៃ ១ លានផោន “។