Diego Armardo Maradona Franco គឺជាឈ្មោះពេញរបស់វីរបុរសបាល់ទាត់អាហ្សង់ទីនដែលទើបបានទទួលមរណៈភាពកាលពីម្សិលមិញនេះ ។
លោកបានកើតនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ១៩៦០ នាជាយទីក្រុង Buenos Aires ប្រទេស អាហ្សង់ទីន។
ក្នុងអាជីបបាល់ទាត់ Maradona បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ចំនួន ៣ ដង ពោលគឺក្នុងឆ្នាំ ១៩៨២, ១៩៨៦ និង ១៩៩០ ។ ក្នុងនោះឆ្នាំ ១៩៨៦ ជាឆ្នាំដែលប្រទេសមុិកស៊ីកធ្វើជាម្ចាស់ផ្ទះ លោកបានជួយអាហ្សង់ទីនយកឈ្នះអង់គ្លេស ២-១ លើកពាន World Cup នាពេលនោះ ។
ងាកមកអាជីបក្នុងនាមជាកីឡាកររបស់ក្លឹបវិញម្ដងបុរសវ័យ ៦០ ឆ្នាំរូបនេះពីអតីតកាលធ្លាប់លេងឲ្យក្លឹបល្បីៗមួយចំនួនរួមមាន ៖ Barcelona (អេស្ប៉ាញ) Napoli (អ៊ីតាលី) Boca Juniors (អាហ្សង់ទីន) Tottenham Hotspur (អង់គ្លេស) Sevilla (អេស្ប៉ាញ) និង Newell’s Old Boys (អាហ្សង់ទីន) ជាដើម ។