តើកីឡាករវ័យក្មេងជប៉ុនដែល Zidane កោះហៅមកហ្វឹកហាត់ជាមួយឈុតធំ Real ជានរណា?

4755

Takuhiro Nakai ​ជា​កីឡាករមាន​វ័យត្រឹមតែ ​១៦ ឆ្នាំ ​ដែល​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បានកោះ​ហៅ​ពី​ក្រុម​យុវជន​មក​ហាត់​ជាមួយ​ឈុត​ធំ​កាលពីពេលថ្មីៗ​នេះ ​។

រូបគេមានឈ្មោះហៅក្រៅថា ​Pipi ជាកីឡាករជនជាតិជប៉ុន ដែលទទួលបាន​ការ​ចាប់​អារម្មណ៍​ពី​លោក Zidane ទើបកោះ​ហៅរូបគេ​ពី​ក្រុម​យុវជន​មក​ហ្វឹកហាត់​ជាមួយ​សមាជិកឈុតធំ​តែ​ម្ដង ។

Nakai បានចូលរួម​ជាមួយ​ថ្នាលយុវជនរបស់ក្លឹបអេស្ប៉ាញ Real Madrid តាំង​ពី​រូបគេ​អាយុ ៩ ​ឆ្នាំ​មក​ម្ល៉េះ បើ​គិត​ដល់​បច្ចុប្បន្ន​នេះ ​រូបគេបានចំណាយពេលអស់ ​៧ ​ឆ្នាំ​មក​ហើយ ៕