កន្លងមកមានព័ត៌មានជាច្រើន និយាយអំពីក្លឹបមួយចំនួននៅបរទេសចាប់អារម្មណ៍ខ្សែបម្រើថៃ Sarach Yooyen ដោយក្លឹបទាំងនោះមកពីក្របខ័ណ្ឌ J.League របស់ជប៉ុន, Malaysia Super League របស់ម៉ាឡេស៊ី និង V.League របស់វៀតណាម។
កាលពីពេលថ្មីៗនេះកីឡាករវ័យ ២៧ ឆ្នាំរបស់ក្លឹបយក្ស Muangthong United បានចេញមកបញ្ជាក់ថា រូបគេចង់ទៅចូលរួមជាមួយក្លឹបនៅជប៉ុនជាង ព្រោះជាលីគខ្លាំងមួយ ដែលធ្វើឲ្យយើងអាចដឹងពីសមត្ថភាពរបស់ខ្លួនថាតើអាចទៅរួចបានកំរិតណា។
ដោយឡែក Sarach ក៏បានបន្ថែមផងដែរថា ប្រសិនបើជាក្លឹបនៅ M-League ឬ V-League វិញរូបគេត្រូវពិចារណា និងពិនិត្យមើលសំណើរជាមុនសិន។ ទោះយ៉ាងណាអ្នកគាំទ្រមួយចំនួននៅតែគិតថា កីឡាករក្រុមជម្រើសជាតិថៃរូបនេះ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទៅលេងនៅក្របខ័ណ្ឌកំពូលជប៉ុន J.League នៅថ្ងៃអនាគត។