ក្រុមតោខៀវ Chelsea បានយកឈ្នះ Brighton ៣-១ ក្នុងជំនួបបើកឆាក Premier League រដូវកាលថ្មី ២០២០/២១ ។
៣ ពិន្ទុសម្រាប់ក្រុមលោក Frank Lampard នេះជាការរួមចំណែកពី Jorginho នាទី ២៣’, Reece James នាទី ៥៦’ និង Kurt Zouma នាទី ៦៦’ ខណៈមួយគ្រាប់របស់ក្រុមម្ចាស់ផ្ទះ Brighton រកបានដោយ Leandro Trossard នាទី ៥៤’ ។
ក្នុងការប្រកួតនេះផងដែរ Chelsea បានអវត្តមានកីឡាករសំខាន់ៗ មួយចំនួនមាន Christian Pulisic និងចំណូលថ្មី ២ រូបគឺ Hakim Ziyech និង Benjamin Chilweell ដែលកំពុងសម្រាកព្យាបាលរបួស ។
សម្រាប់កីឡាករអាឡឺម៉ង់ ២ រូបមាន Timo Werner និង Kai Havertz ត្រូវបានគេសង្កេតឃើញបង្ហាញទម្រង់លេងល្អក្នុងថ្ងៃដំបូងនេះផងដែរ ។
វីដេអូហាយឡាយ