ថៃគ្រោងបង្កើតលីគ U-21 ដើម្បីអភិវឌ្ឍន៍យុវជនឲ្យគ្រូបង្វឹក Akira Nishino

83

សមាគមបាល់ទាត់ថៃ FAT គ្រោងនឹងរៀបចំការប្រកួតលីគយុវជនអាយុក្រោម ២១ ឆ្នាំ ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ នេះបើយោងតាមកាសែត SMM Sport ផ្សាយកាលពីម្សិលមិញ។

somyot-akira-nishino-thai-lan-215824

ប្រធាន FAT លោក Somyot Poompanmoung បានបើកកិច្ចប្រជុំផែនការនេះ បំណងចង់ផ្តល់ឱកាសដល់កីឡាករវ័យក្មេងមកពីក្លឹបនីមួយៗ ដើម្បីបង្ហាញសកម្មភាពរបស់ពួកគេ បន្ទាប់ពីសមាគមបានលុបចោល B Team ដែលធ្លាប់ប្រកួតនៅលីគទី ៤ ។

ការប្រកួតពានរង្វាន់ League U-21 នេះផងដែរ ជាវេទិកាមួយផ្សេងទៀតដើម្បីតាមដានការអភិវឌ្ឍសមត្ថភាពកីឡាករយុវជននៅក្នុងស្រុក ដើម្បីឲ្យគ្រូបង្វឹកក្រុមជម្រើសជាតិបច្ចុប្បន្នលោក Akira Nishino មានភាពងាយស្រួលក្នុងការចម្រាញ់យកមកចូលក្រុម ។

Muangthong United FC on Twitter: "MTUTD: TOGETHER FOR THAILAND - U-23 coach  Alexander Gama has selected defenders Chatchai Sangdao, Saruengkan  Promsupha, and Patcharaphol Inthanee, plus midfielder Sakulchai Sangthopho  and forward Korrawit Tasa. #

ក្រឡេកមើលផែនការដំបូងនៃ League U-21 ត្រូវបានគេរំពឹងថាមានប្រហែលជា ១២ ទៅ ១៣ ក្រុមតែប៉ុណ្ណោះ។ ហើយប្រសិនបើទទួលបានការគាំទ្រ សមាគមនិងការយកចិត្តទុកដាក់បន្ថែមចំនួនក្រុមទៀត ។