ថៃបញ្ចេញបញ្ជី ២៣នាក់ ត្រៀមមិត្តភាពជាមួយកុងហ្គោ មុនប៉ះ អារ៉ាប់រួម

296

ខ្សែប្រយុទ្ធជើងចាស់ Teerasil Dangda បានវិលត្រឡប់មកជួយក្រុមជម្រើសជាតិថៃមុនពេលការប្រកួតជម្រុះ FIFA World Cup ឆ្នាំ ២០២២ របស់ពួកគេប៉ះក្រុមអារ៉ាប់រួមនៅខែក្រោយ។

Teerasil Dangda Thailand

លោក Akira Nishino គ្រូបង្វឹកក្រុមជម្រើសជាតិថៃបានជ្រើសយកតែខ្សែប្រយុទ្ធម្នាក់ប៉ុណ្ណោះគឺ Supachai Jaided នៅក្នុងបញ្ជីចុងក្រោយរបស់លោកក្នុងការប្រកួត World Cup កាលពីខែកញ្ញាបន្ទាប់ពីខ្សែប្រយុទ្ធមុតស្រួចទាំងពីររបស់ Muangthong United កីឡាករ Teerasil និង Adisak Kraisorn សម្រាកព្យាបាលរបួស។

Image result for thailand football team

បញ្ជីឈ្មោះថ្មីនេះ មានកីឡាករវ័យ ៣១ ឆ្នាំ Teerasil ក៏ដូចជាខ្សែប្រយុទ្ធ Suphanat Mueanta វ័យ ១៧ ឆ្នាំរបស់ Buriram United អោយចូលរួមជាមួយ Supachai ក្នុងតំណែងផ្នែកប្រយុទ្ធ។ កីឡាករ Korrakot Wiriyaudomsiri មកពីក្លឹប Buriram United ក៏ត្រលប់មកចូលរួមជាមួយអ្នកទាំង ២៣ នាក់វិញដែរ។

ទោះយ៉ាងណាគ្រូបង្វឹកសញ្ជាតិជប៉ុន Nishino មិនបានកោះហៅខ្សែបម្រើរបស់ក្រុមលីគកំពូល Oita Trinita កីឡាករ Thitipan Puangchan ទេដោយសារបានរងរបួសអំឡុងការប្រកួត ជាមួយនឹងវៀតណាមកាលពីថ្ងៃទី ៥ ខែកញ្ញា ព្រមទាំងបានខកខានលេងក្នុងជ័យជម្នះ  ៣-០ លើឥណ្ឌូនេស៊ី។

ជម្រើសជាតិថៃ ដែលមានចំណាត់ថ្នាក់ទី ១១៤ ក្នុងតារាង FIFA ពិភពលោក គ្រោងនឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយប្រទេសកុងហ្គោនៅថ្ងៃទី ១០ ខែតុលាមុនពេលជួបក្រុមខ្លាំង អារ៉ាប់រួម ក្នុងការប្រកួតជម្រុះ World Cup នៅពហុកីឡដ្ឋាន Thammasat ក្នុងទីក្រុង Pathum Thani នាថ្ងៃទី ១៥ ខែតុលា។

ប្រភព៖ Fox Sport Asia