ជម្រើស​ជាតិ​ថៃ បង្ហាញ​ឯកសណ្ឋាន​ថ្មីសម្រាប់ប្រើប្រាស់ឆ្នាំ ២០២០

326

ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានបង្ហាញ​ឯកសណ្ឋានក្នុងដី នឹងក្រៅដីសម្រាប់ប្រើប្រាស់នៅឆ្នាំ ២០២០។

ឯកសណ្ឋាន​នេះផលិតដោយក្រុមហ៊ុន Warrix ដែលបានផ្គត់ផ្គង់អាវរបស់ប្រទេសអាស៊ានមួយនេះចាប់តាំងពីឆ្នាំ ២០១៧ ក្រោមកិច្ចសន្យា ៤ ឆ្នាំ។

ឯកសណ្ឋាន​នេះនឹងត្រូវប្រើប្រាស់ជាលើកដំបូងក្នុងព្រឹត្តិការណ៍ AFC U23 Championship 2020 ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២០ ។ ក្រុមរហស្សនាមដំរីសឹក ស្ថិតក្នុងពូល A ជាមួយអ៊ីរ៉ាក់ អូស្រ្តាលី និងបារ៉ែន។