ថៃ សម្រេចប្រកួត Thai League 1 ដោយ​គ្មានអ្នក​គាំទ្រ

182

ប្រឈមនឹងការឆ្លងរាលដាល​នៃមេរោគកូរ៉ូណាថ្មី ឬ Covid-19 សហព័ន្ធបាល់ទាត់ថៃ ហៅកាត់ថា FAT បាន​សម្រេចចិត្ត​រៀបចំការប្រកួត Thai League1 ដែលជាលីគបាល់ទាត់កំពូល​ក្នុងស្រុក​ដដែល។ ប៉ុន្តែ​ការរៀបចំនោះគឺមាន​លក្ខណៈតានតឹង ដោយការប្រកួតត្រូវធ្វើឡើង​ក្នុងកីឡដ្ឋានបិទទ្វារជិត មិនទទួល​ស្វាគមន៍អ្នក​គាំទ្រនោះទេ។

ការ​សម្រេចចិត្តនេះ គឺបន្ទាប់ពីសហព័ន្ធបាល់ទាត់ថៃ បាន​ធ្វើការ​ប្រជុំបន្ទាន់​មួយ ដើម្បី​ធ្វើយ៉ាងណាកុំឲ្យ​លីគបាល់ទាត់​ក្នុងស្រុកត្រូវរងផល​ប៉ះពាល់ពីការផ្ទុះឡើងនៃមេរោគកូរ៉ូណាថ្មី។ ដូច្នេះជាសរុប​ភាគីទាំងអស់ បានឯកភាព មិនអនុញ្ញាតឲ្យ​មានការ​ចូលទស្សនាផ្ទាល់ពីអ្នក​គាំទ្រ ដើម្បីកុំឲ្យ​មានការប្រមូលផ្តុំ ដែលបង្កឱកាសនៃការឆ្លងនានា។

Image result for Thai League 1 2020

គួរជម្រាបជូនថា ការប្រកួតលីគក្នុងស្រុកថៃនេះ នឹងចាប់ផ្តើម​ពីថ្ងៃទី ៧ខែមីនា ឆ្នាំ ២០២០តទៅ។ ហើយ​ត្បិតតែមិន​អាចទទួល​ស្វាគមន៍អ្នក​គាំទ្រ​បាន ប៉ុន្តែគ្រប់ការប្រកួត នឹង​មានការ​ផ្សាយ​ផ្ទាល់​តាមទូរទស្សន៍ក្នុង​ស្រុក​ថៃ រួមទាំងតាមកញ្ចក់ទូរទស្សន៍ធំៗនៅតាមទីសាធារណៈផងដែរ៕