ថ្ងៃបើកឆាក AFC U23 ម្ចាស់ផ្ទះថៃ លត់បារ៉ែន ៥-០

482

ក្រុមម្ចាស់ផ្ទះថៃ បានបង្កការភ្ងាក់ផ្អើលដោយលត់បារ៉ែន ៥-០ ក្នុងថ្ងៃបើកឆាក AFC U23 Championship ២០២០ កាលពីម្សិលមិញ ខណៈមួយគូរទៀត អុីរ៉ាក់ លេងស្មើ ១-១ ជាមួយអូស្ត្រាលី។

ការប្រកួតធ្វើឡើងក្នុងកីឡដ្ឋាន Rajamangala ដែលកីឡាករវ័យក្មេង Suphanat Mueangta និង Charoensak Wongkon រកបានម្នាក់ ២ គ្រាប់ និង Suphachok Sarnchart រកបាន ១ គ្រាប់ ឲ្យក្រុមដំរីសឹកយកបាន ៣ ពិន្ទុ។

ប្រកួតបន្ទាប់ថៃ ត្រូវជួបអូស្ត្រាលីនៅថ្ងៃទី ១១ ខែមករា ម៉ោង ៨:១៥ នាទីយប់។