ថ្នាក់ដឹកនាំក្លឹប Cerezo Osaka ថាទាក់ទងទៅ Kagawa ២ ដងហើយប៉ុន្តែគាត់ឆ្លើយបែបនេះ…

400

មានសេចក្តីរាយការណ៍ថាក្លឹបបាល់ទាត់ Cerezo Osaka របស់ក្របខ័ណ្ឌ J.League 1 បានចាប់អារម្មណ៏ចង់យកអតីតខ្សែបម្រើរបស់ខ្លួនកីឡាករ Shinji Kagawa ត្រលប់មកប្រកបអាជីពក្នុងប្រទេសជប៉ុនវិញ ។

ប្រភពមួយនេះ បានបង្ហើបឲ្យដឹងពីថ្នាក់ដឹកនាំក្លឹបថា ចាប់តាំងពី Shinji មិនមានក្លឹបដើម្បីលេងនៅអឺរ៉ុប ក្រុមរបស់យើងបានព្យាយាមទាក់ទងគាត់។ កាលពីខែមុនយើងបានទំនាក់ទំនងជាមួយគាត់ម្តងហើយ ប៉ុន្តែគាត់នៅតែស្វែងរកឪកាសដើម្បីបានលេងនៅទីនោះ (អឺរ៉ុប) ។

Shinji Kagawa បច្ចុប្បន្នមានវ័យ ៣១ ឆ្នាំ។ គាត់ធ្លាប់លេងឲ្យ Cerezo Osaka ពីឆ្នាំ ២០០៦-២០១០ មុនពេលផ្លាស់ទៅលេងនៅអឺរ៉ុបជាមួយក្លឹបអាល្លឺម៉ង់ Borussia Dortmund, Manchester United (អង់គ្លេស), Besiktas (តួកគី) និងចុងក្រោយ ទើបតែបានបញ្ចប់កុងត្រាជាមួយក្លឹបអេស្ប៉ាញ Real Zaragoza ។

សម្រាប់ Cerezo Osaka បានបញ្ចប់ចំណាត់ថ្នាក់លេខ ៤ នៅតារាង J.League 1 សម្រាប់រដូវកាល ២០២០ នេះ ដែលនៅតែមានឱកាសលេងក្នុងពានរង្វាន់ AFC Champions League ប្រសិនណាបើក្រុម Kawasaki Frontale (ក្រុមជើងឯក J-League) ឫ Gamba Osaka (ជើងឯករង J-League) ឈ្នះពានរង្វាន់ Emperor’s Cup ឆ្នាំ ២០២០ ។