១ គ្រាប់ចូលទីយ៉ាងស្អាតរបស់ខ្សែការពារថៃ Theerathon Bunmathan កំពុងតែទទួលបានសម្លេងបោះឆ្នោតដ៏ច្រើនលើសលុប ពោលគឺ ៤៥,៧៥% ក្នុងចំណោមបេក្ខភាព ១០ រូបដែលដាក់ឲ្យបោះឆ្នោតដោយ AFC ។
គ្រាប់បាល់របស់កីឡាករវ័យ ៣០ ឆ្នាំរូបនេះ កើតឡើងនៅនាទី ១៧’ ក្នុងប្រកួតដែល Yokohama F.Marinos យកឈ្នះក្រុមកូរ៉េខាងត្បូង Jeonbuk FC ដោយលទ្ធផល ៤-១ នៅវគ្គជម្រុះក្នុងពូល AFC Champions League 2020។
ហើយនេះក៏ជាជុំទី ២ ផងដែរ ក្នុងការដាក់ឲ្យអ្នកគាំទ្របោះឆ្នោតជ្រើសយកគ្រាប់បាល់ស៊ុតបញ្ចូលទីស្អាតបំផុតក្នុងពានរង្វាន់ AFC Champions League ឆ្នាំរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ។
ទស្សនាវីដេអូហាយឡាយ