ទស្សនារូបភាពត្រជាក់ភ្នែកពីពហុកីឡដ្ឋានក្លឹប JDT

349

ពហុកីឡដ្ឋាន Sultan Ibrahim គឺជាកីឡដ្ឋានបាល់ទាត់មួយនៅក្នុងតំបន់ Iskandar Puteri ទីក្រុង Johor ប្រទេសម៉ាឡេស៊ី។ វាត្រូវបានគេដាក់ឈ្មោះជាកិត្តិយសដល់ព្រះរាជាបច្ចុប្បន្នគឺព្រះអង្គម្ចាស់ Ibrahim Ismail ។

Sultan Ibrahim ជាទឹកដីថ្មីរបស់ក្លឹបបាល់ទាត់ Johor Darul Ta’zim ដែលជំនួសកីឡដ្ឋានចាស់ Larkin ដែលបានប្រើប្រាស់តាំងពីឆ្នាំ ១៩៦៤ ។ ពហុកីឡដ្ឋានថ្មីនេះបានចំណាយថវិការនៃការសាងសង់សរុបចំនួន ៥០ លានដុល្លារអាមេរិច មានសមត្ថភាពផ្ទុកអ្នកទស្សនា ៤០,០០០ នាក់បានសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២០។ 

រចនាបទរបស់វា ត្រូវបានគេបំផុសគំនិតជារាងស្លឹកចេក អមដោយបច្ចេកវិទ្យាទំនើបមានអំពូល LED ពណ៌ខៀវ ស (ពណ៌និមត្តិសញ្ញាក្លឹប) ត្រូវបានតំឡើងនៅខាងក្រៅពហុកីឡដ្ឋានសំរាប់បំភ្លឺពេលយប់ ។ វាលាតសន្ធឹងលើផ្ទៃដី ១៤០,០០០ ម៉ែត្រការ៉េ និងផ្ទៃសំណង់សរុប ៧០,៦០០ ម៉ែត្រក្រឡា។ ទីស្នាក់ការកណ្តាល មជ្ឈមណ្ឌលបណ្តុះបណ្តាល និងកន្លែងហ្វឹកហាត់ ក៏មាននៅទីនោះផងដែរ។