ទាំងពីរនាក់ បានចេញមុខសុំទោសរៀងៗខ្លួន ក្រោយនាំស្រីឡើងសណ្ឋាគារ

86

ក្រោយធ្លាយរឿងអាស្រូវ កីឡាករ Mason Greenwood បានលុបរូបភាពដែលខ្លួនបានបង្ហោះនៅក្នុងគណនីរបស់ខ្លួនភ្លាមៗ បន្ទាប់ពីនាំស្រីស្នេហ៍ចូលសណ្ឋាគារម្នាក់មួយជាមួយកីឡាករ Phil Foden ។

នៅលើគេហទំព័ររបស់ក្លឹបបិសាចក្រហម Mason Greenwood ដែលទើបទទួលតំណែងអាវលេខ ១១ បាននិយាយថា “ ឥឡូវនេះខ្ញុំមានពេលវេលាដើម្បីគិតអំពីអ្វីដែលបានកើតឡើង ខ្ញុំអាចសុំទោសអ្នកទាំងអស់គ្នាចំពោះឧប្បត្តិហេតុដ៏អាម៉ាស់នេះ ខ្ញុំបានធ្វើដោយគ្មានការទទួលខុសត្រូវក្នុងការបំពានច្បាប់គម្លាតសង្គម ដើម្បីការពារកីឡាករ បុគ្គលិក និងសហគមន៍។ ខ្ញុំសូមអភ័យទោសដល់លោក Gareth Southgate ដែលធ្វើឱ្យគាត់ខកចិត្តជាពិសេសចាប់តាំងពីគាត់តែងតែទុកចិត្ដលើខ្ញុំ “។

ការលេងឱ្យប្រទេសអង់គ្លេសគឺជាពេលវេលាដ៏មានមោទនភាពបំផុតនៃជីវិតរបស់ខ្ញុំ ហើយខ្ញុំអាចរិះគន់ខ្លួនឯងចំពោះកំហុសដ៏ធ្ងន់ធ្ងរនេះ។ ខ្ញុំសុំទោសគ្រួសារខ្ញុំ អ្នកគាំទ្រ Man United និងអង់គ្លេស។ នេះនឹងក្លាយជាមេរៀនដ៏ល្អសម្រាប់ខ្ញុំ “។ 

ចំណែកភាគីក្លឹប Man Utd ក៏បានប្រកាសថាពួកគេនឹងទាក់ទងទៅសហព័ន្ធដើម្បីដោះស្រាយករណីដ៏គួរឱ្យស្អប់ខ្ពើមនេះ។ ទន្ទឹមនឹងនោះការដាក់វិន័យផ្ទៃក្នុង នឹងត្រូវផ្តល់ដល់ Mason Greenwood ដែលជាយុវជនវ័យក្មេងដែលមិនចេះគោរពវិន័យ។

មុននេះកីឡាកររបស់ក្លឹប Manchester City, Phil Foden ក៏បានសម្តែងនូវវិប្បដិសារីនិងសូមអភ័យទោសផងដែរថា“ ខ្ញុំសុំទោសដោយស្មោះបន្ទាប់ពីសកម្មភាពរបស់ខ្ញុំនៅអ៊ីស្លង់ខ្ញុំសុំទោសគ្រូបង្វឹក Gareth Southgate មិត្តរួមក្រុមបុគ្គលិកក្រុមជម្រើសជាតិអង់គ្លេស។ ហើយក្រុមគ្រួសារខ្ញុំ ខ្ញុំនៅក្មេងហើយត្រូវរៀនសូត្ររឿងជាច្រើន។ ខ្ញុំដឹងពីទំនួលខុសត្រូវក្នុងការតំណាងអោយ Man City និងអង់គ្លេសដែលខ្ញុំពាក់អាវនេះ។

គួររំលឹកថា កាលពីម្សិលមិញ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថាតារា Man City, Phil Foden និង Man Utd, Mason Greenwood ត្រូវបានគេរកឃើញថាបាននាំស្រីស្នេហ៍ ២ នាក់ចូលសណ្ឋាគារ ក្នុងដំណើរបេសកម្មរបស់ក្រុមជម្រើសជាតិអង់គ្លេសក្នុងប្រកួត Nations League ។

សកម្មភាពនេះបានរំលោភលើគោលការណ៍ណែនាំប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ របស់សហព័ន្ធបាល់ទាត់អង់គ្លេស។ Greenwood និង Foden ត្រូវបានគេដកចេញពីក្រុមជម្រើសជាតិអង់គ្លេសភ្លាមៗ ។ សហព័ន្ធ FA ក៏បានប្រកាសថាខ្លួននឹងធ្វើការស៊ើបអង្កេតដើម្បីបញ្ជាក់ពីសកម្មភាពរបស់កីឡាករវ័យក្មេងទាំងពីរ។