ទិញមកមិនខុស! Fernandes ល្អខ្លាំងរួមចំណែក ២ គ្រាប់នាំ Man Utd ឡើងកៀក Top 4

280

១ គ្រាប់ពី Mason Greenwood និង ២ គ្រាប់របស់ Bruno Fernandes បានជួយឲ្យ Manchester United យកឈ្នះក្នុងទឹកដី Brigtton ៣-០ ក្នុងជំនួប Premier League សប្ដាហ៍​ទី ៣៣។​

លទ្ធផល​នេះបានធ្វើឲ្យក្រុមលោក Ole Gunnar Solskjaer ខិតកៀកទៅនិងតំណែង Top 4 ពោលគឺនៅចំណាត់ថ្នាក់ទី ៥ ក្នុងតារាងក្រោម Chelsea ដែលសល់ ១ ប្រកួតក្នុងដៃ ២ ពិន្ទុ​។​

ក្រៅពីភារកិច្ចក្នុងលីគ ក្រុមបិសាច​ក្រហមក៏និងត្រូវធ្វើការធ្ងន់នៅប្រកួត FA Cup វគ្គ ៤ ក្រុមចុងក្រោយជាមួយក្រុមតោខៀវ Chelsea នៅថ្ងៃទី ១៨ ខែកក្កដា​ខាងមុខ។​