ទីបំផុតចុះឡើង! Zlatan កំពុងពិភាក្សាវិលចូល AC Milan វិញ

327

កីឡាករសញ្ជាតិស៊ុយអែត Zlatan Ibrahimovic កំពុងពិភាក្សាជាមួយអតីតក្លឹបរបស់ខ្លួន AC Milan ដើម្បីត្រៀមដើរចូលក្លឹបអុីតាលីមួយនេះវិញ ក្រោយរសាត់អណ្តែតច្រើនឆ្នាំ។

Related image

ខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំរូបនេះ ធ្លាប់បានចំណាយពេល ២ រដូវកាលជាមួយ AC Milan កាលពីឆ្នាំ ២០១០ ដោយរកបាន ៤២ គ្រាប់ក្នុង ៦១ ប្រកួត។

ខណៈក្រុមម្ចាស់ជើងឯកអឺរ៉ុប ៧ សម័យមួយនេះ ក្រោយពីបានលើកពាន Serie A ចុងក្រោយកាលពីឆ្នាំ ២០១១ មក កំពុងទទួលរងនូវភាពជូរចត់ស្ទើគ្រប់រដូវកាលក្រោយៗ ដោយបច្ចុប្បន្នកំពុងស្ថិតនៅលេខ ១១ មាន ២១ ពិន្ទុពី ១៧ ប្រកួតក្នុងតារាងក្របខណ្ឌ Serie A រដូវកាលនេះ។

Image result for Zlatan Ibrahimovic

AC Milan បានបណ្តេញគ្រូបង្វឹកលោក Marco Giampaolo ចេញកាលពីខែតុលា ប៉ុន្តែក្រោមការជំនួសពីលោក Stefano Pioli ពួកគេបានចាញ់ Atlanta ៥-០ កាលពីថ្ងៃទី ២២ ធ្នូ ដែលជាការបរាជ័យដ៏ធំបំផុតក្នុងរយៈពេល ២១ ឆ្នាំ។