ទីបំផុត​! កីឡាករ Real រូបនេះព្រមផ្លាស់មក Arsenal ក្នុងលក្ខខណ្ឌខ្ចីជើង

766

គ្រូបង្វឹក Unai Emery បានចេញមកបញ្ជាក់ថា Arsenal នឹងបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើ Dani Ceballos របស់ Real Madrid ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាល។

កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ២២ ឆ្នាំរូបនេះនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ដើម្បីពិនិត្យសុខភាពនៅថ្ងៃអង្គារបន្ទាប់ពី Zinedine Zidane គ្រូបង្វឹកក្រុម​ Real Madrid បានបើកភ្លើងខៀវសម្រាប់ការផ្ទេរនេះ។

លោក Emery បាននិយាយថា: “យើងបាននិយាយអំពីលទ្ធភាពនៃការចុះហត្ថលេខាលើកីឡាកររូបនេះ។ “យើងមានបញ្ជីឈ្មោះកីឡាករជាច្រើនទៀតដែលជាគោលដៅ ប៉ុន្តែ​ Ceballos គឺជាកីឡាករដ៏ល្អម្នាក់។ ខ្ញុំស្គាល់រូបគេតាំងពីដំបូងកាលលេងនៅ Real Betis។

ប្រភព៖ The Sun