ទីបំផុត! Diogo ត្រលប់មកលីគកំពូលថៃសារជាថ្មី ដោយចូលរួមជាមួយ BG Pathum United

314

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Diogo Luis Santo បានផ្លាស់មកចូលរួមជាមួយក្លឹបលីគកំពូលថៃ BG Pathum United ពីក្លឹបម៉ាឡេស៊ី Johor Darul Ta’zim ជាផ្លូវការហើយ នេះបើយោងតាមការប្រកាសផ្លូវការពីទំព័របណ្តាញសង្គមរបស់ក្លឹបថៃកាលពីម្សិលមិញ ។

ការវិលមកកាន់ទឹកដីថៃ ជាលើកទី ២ ជាមួយក្រុមថ្មីនេះកីឡាករវ័យ ៣៣ ឆ្នាំត្រូវបានក្លឹបប្រគល់អាវលេខ ៧ ដើម្បីពាក់ក្នុងរដូវកាលក្រោយ ២០២១ ។

បន្ទាប់ពីលេងបាន ២ រដូវកាលនៅលីគកំពូលម៉ាឡេស៊ី Diogo បានសំរេចចិត្តវិលមកលីគកំពូលថៃវិញ ជាទីដែលរូបគេគេធ្លាប់ចំណាយពេល ៤ រដូវកាលជាមួយក្លឹប Buriram United ។

Diogo Luis Santo

ជាមួយ JDT, Diogo បានជួយក្រុមឈ្នះជើងឯកជាច្រើនរួមមាន Malaysia Super League ក្នុងរដូវកាលឆ្នាំ ២០១៩, ២០២០ និង Malaysia Cup ២០១៩ ។

គួរបញ្ជាក់ថា BG Pathum United ទទួលបានកៅអីដើម្បីចាប់ពូលប្រកួតពានរង្វាន់ AFC Champions League នៅរដូវកាលក្រោយ ២០២១ ដែលជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លឹប ។