ទីបំផុត! Mario Balotelli រកបានក្លឹបលេងថ្មីហើយ

330

អតីតខ្សែប្រយុទ្ធក្រុម Manchester City និង Liverpool កីឡាករ Mario Balotelli បានចុះកុងត្រាជាមួយក្លឹប AC Monza របស់ក្របខ័ណ្ឌលីគទី ២ អ៊ីតាលី (Serie B) រហូតដល់ចប់រដូវកាលនេះ ។

កីឡាករសញ្ជាតិអ៊ីតាលីវ័យ ៣០ ឆ្នាំរូបនេះមិនមានក្លឹបលេងចាប់តាំងពីចាកចេញពី Brescia កាលពីរដូវក្តៅ ហើយបានទៅហ្វឹកហាត់ជាមួយក្លឹបលីគទី ៤ នៅប្រទេសបារាំង Franciacorta កាលពីខែវិច្ឆិកា។

Monza ដែលមានអតីតខ្សែបម្រើក្រុម Barcelona, Kevin Prince-Boateng កំពុងលេងបច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ ៩ ក្នុងតារាង ។

Balotelli ក៏ធ្លាប់លេងឱ្យក្រុមលីគកំពូលអ៊ីតាលី Serie A ផងដែររួមមាន Inter និង AC Milan គាត់បានឈ្នះពាន UEFA Champions League, Serie A, Coppa Italia និង Italian Super Cup មួយចំនួន ។

ដោយឡែកសម្រាប់ក្របខ័ណ្ឌ Premier League, Balotelli ធ្លាប់ជួយ Man City ឈ្នះពាន FA Cup និងរកបាន ៣០ គ្រាប់ក្នុង ៨០ ប្រកួត។