ទូរទស្សន៍ Zense ឈ្នះសិទ្ធផ្សាយការប្រកួតបាល់ទាត់ថៃគ្រប់កម្មវិធី ជាមួយកុងត្រា ៨ ឆ្នាំ

63

ក្រុមហ៊ុនទូរទស្សន៍ Zense Entertainment របស់ថៃសហការជាមួយក្រុមហ៊ុនទូរទស្សន៍ Eleven Sports របស់ចក្រភពអង់គ្លេស បានឈ្នះសិទ្ធិក្នុងការផ្សាយរាល់សកម្មភាពដែលរៀបចំឡើងដោយសមាគមបាល់ទាត់ថៃ (FAT) ។

S__28917817

សន្និសីទកាសែតកាលពីម្សិលមិញ ក្រុមហ៊ុនទាំងពីរមានកុងត្រាជាមួយសហព័ន្ធរយៈពេល ៨ ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ ២០២៨ ដែលកិច្ចព្រមព្រៀងនេះត្រូវបានគេរាយការណ៍ថាមានតម្លៃ ៩,៦ ពាន់លានបាត ឬប្រមាណជា ៣០០ លានដុល្លារអាមេរិច ។

សម្រាប់ការផ្សាយមានដូចជា ការប្រកួតបាល់ទាត់ហ្វូតសាលក្រុមជម្រើសជាតិបុរស និងស្រី, Thai League 1, Thai League 2, Thai League 3, FA Cup, League Cup, Women’s Football League, លីគបាល់ទាត់ហ្វូតសាលបុរស និងស្រ្តី , ESports ហើយនិង Fantasy League Events ។

S__28917808

លោក Somyot Poompunmuang ប្រធាន FAT បានមានប្រសាសន៍ថា “កិច្ចសន្យារយៈពេល ៨ ឆ្នាំជាមួយ Zense នឹងធានាបាននូវការបន្តអភិវឌ្ឍបាល់ទាត់នៅក្នុងប្រទេសថៃ ហើយវានឹងបន្ថែមវិមាត្រថ្មីមួយដល់បាល់ទាត់ថៃ “។