ខ្សែការពារ Fabio Coentrao នឹងចូលលេងម្តងទៀតបន្ទាប់ពីអវត្តមានមួយឆ្នាំ។
កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះបានចាកចេញពីក្លឹប Rio Ave ក្នុងឆ្នាំ ២០១៩ ហើយចាប់តាំងពីពេលនោះមកគាត់មិនបានលេងទៀតទេ រហូតត្រូវបានគេចាត់ទុកថាចូលនិវត្តន៍ ។
ដើម្បីបំបាត់ការអស់ចម្ងល់ អតីតកីឡាករ Real Madrid បានត្រឡប់មកចូលរួមជាមួយក្រុម Rio Ave ម្តងទៀត ដែលជាការវិលត្រលប់មកក្លឹបដដែលនេះជាលើកទី ៤។
Coentrao ធ្លាប់ចេញចូលក្លឹបនេះបាន ៣ លើករួចទៅហើយគឺនៅឆ្នាំ ២០០៥, ២០០៩ និង ២០១៨ ។
យោងតាមប្រភពព័ត៌មានរបស់ព័រទុយហ្គាល់បានឱ្យដឹងថាកីឡាករវ័យ ៣២ ឆ្នាំរូបនេះ កំពុងធ្វើតេស្តលើសុខភាពនិងត្រៀមប្រកាសជាផ្លូវការឆាប់ៗ ។